មនុស្សភាគច្រើនគឺបានស្គាល់លោកយ៉ាងច្បាស់ ព្រោះគាត់ជាកំពូលមហាសេដ្ឋីដែលឈរនៅលេខរៀងទី១ យូរជាងគេបំផុត។ Bill Gates និងភរិយា ត្រូវបានគេហៅឈ្មោះថា ជាកំពូលមនុស្សធម៌ ដោយមូលនិធិរបស់លោក គឺមានលុយច្រើនជាងគេបំផុត ហើយលុយទាំងនោះគឺជាលុយផ្ទាល់ខ្លួនរបស់លោកស្ទើរតែទាំងស្រុង។ ទោះបីជាលោក Bill Gates មានភាគហ៊ុនត្រឹមតែ ១% នៅក្នុងក្រុមហ៊ុន Microsoft ក្ដី បច្ចុប្បន្នលោកមានលុយរហូតដល់ ៩៦.៥ពាន់លានដុល្លារអាមេរិក។
មិនមានការកំណត់ជាក់លាក់ណាមួយ អោយត្រូវនូវរាល់សំណួរនារពេលកិច្ចសម្ភាសការងារឡើយ។
ដូច្នេះប្រការដែលល្អអ្នកគួរតែត្រៀមទុកមុន យ៉ាងតិច ១០ចំលើយ
ដែលអ្នកសម្ភាសអាចនឹងសួរអ្នក។
១. តើកត្តាអ្វីខ្លះ ដែលបណ្តាលអោយអ្នកចង់ធ្វើកិច្ចការនេះ?
ទោះបីជា អ្នកបានដាក់ពាក្យការងារជាច្រើនកន្លែងរួចមកហើយ
អ្នកក៏ត្រូវតែលើកពីចំណុចពិសេស នៃការងារនេះ ដែលបណ្តាលអោយអ្នកចង់ចូលរួម។ ឧទាហរណ៏៖
កិត្តិនាមនៃក្រុមហ៊ុន ឬ តួនារទីនេះត្រូវនឹងជំនាញរបស់អ្នក។
២. តើការសិក្សាររបស់អ្នក យ៉ាងដូចម្តេចដែរ?
នេះជាសំណួរងាយស្រួលណាស់
ដែលអ្នកអាចរៀបរាប់ពីប្រវត្តិនៃការសិក្សាររបស់អ្នក។ អ្នកអាចរៀបរាប់ប្រាប់ពួកគាត់ថា
អ្នកជាមនុស្សរួសរាយរាក់ទាក់ មានមិត្តភ័ក្រច្រើន
ហើយការសិក្សារក៏បានចំណាត់ថ្នាក់ល្អទៀត។
៣. តើអ្នកពូកែខាងអ្វី?
នេះជាសំណួរមួយដែលតែងតែសួរជាញឺកញាប់
ព្រោះពួកគាត់ចង់ដឹងថា តើអ្នកមានអ្វីដែលល្អ លើសពីមិត្តរួមការងារដែរឬទេ?
៤. តើអ្វីជាចំណុចសខ្សោយរបស់អ្នក?
អ្នកត្រូវតែអាចកំណត់ពីចំណុចខ្សោយខ្លូនឯងអោយបាន
ហើយកែប្រែចំណុចនេះអោយទៅចំណុចខ្លាំងវិញតាមរបៀបណា។ ព្រោះពួកគាត់គិតថា
បើសូម្បីចំណុចខ្សោយខ្លួនឯងតូចមួយ កែប្រែមិនបានផង តើមានសមត្ថភាពឯណា
ទៅរៀបចំយុទ្ធសាស្រ្តប្រកួតប្រជែង ជាមួយក្រុមហ៊ុនដ៏ទៃនោះ?
៥. តើចំណុចអ្វីដែលពួកគាត់ គួរតែជួលអ្នកមកធ្វើការ?
នៅពេលដែលនាយកគ្រប់គ្រង អោយប្រាក់ខែរអ្នក ៥០០ដុល្លារ
ពួកគាត់ប្រាកដ៏ជាសង្ឃឺមថា អ្នកអាចរកមកអោយពួកគាត់វិញ
រាប់ពាន់ឯណោះក្នុងមួយខែរដូចគ្នា។ ដូច្នេះ អ្នកត្រូវបង្ហាញលក្ខណៈពិសេសណាមួយ
ដែលអ្នកដ៏ទៃពិបាកនឹងធ្វើបាន។
៦. ហេតុអ្វីបានជាអ្នកចាកចេញពីការងារមុន?
ជៀសវាងការរិៈគន់នាយកក្រុមហ៊ុន ឬមិត្តិរួមការងានៅកន្លែងមុន
ដោយព្យាយាមពន្យល់ពីការចង់បាននូវបទពិសោធន៏ថ្មី ដើម្បីភាពរីកចំរើនទៅមុខ។
៧. តើអ្នកជំនះលើឧបសគ្គ យ៉ាងដូចម្តេចខ្លះនាពេលកន្លងមក?
នេះជាសំណួរដ៏សែនពិបាកឆ្លើយសំរាប់ អ្នកដែលគ្មានបទពិសោធន៏
ទទួលជោគជ័យនារពេលកន្លងមក។ ព្រោះអាចមានភាពស្រពិចស្រពិល
ដល់អ្នកស្តាប់ក្នុងការពន្យល់។
៨. តើអ្នកនឹងមានអ្វីរីកចំរើនទេ នៅរយៈពេល៥ឆ្នាំខាងមុខទៀត?
ពួកគាត់ចង់ដឹងពីគំរោងរបស់អ្នក
ដែលពាក់ព័ន្ធជាមួយនឹងការងារនេះ ដើម្បីអភិវឌ្ឍន៏ក្រុមហ៊ុនរបស់គាត់ទៅមុខទៀត។ ដូច្នេះ
អ្នកត្រូវតែត្រៀមទុកជាមុន ហើយបរិយាយមួយដំណាក់កាលៗ អោយបានក្បោះក្បាយបំផុត។
៩. តើអ្នកសំរបជាមួយភាពតានតឹងយ៉ាងដូចម្តេចដែរ?
សួរមកដល់ចំណុចនេះ អ្នកប្រាកដ៏ជាមានភាពតានតឹងថា
សួរអីក៏សួរម្លេះអង្កាលចប់? ពួកគាត់នឹងសង្កេតមើលអាការៈរបស់អ្នក
ថាតើក្រេវក្រោធដែរឬទេ? ព្រោះពួកគាត់ព្រួយបារម្ភ
នៅពេលដែលចុះបំពេញការងារ អ្នកទប់កំហឹងមិនបាន បែរស្រែកគំហគដាក់អតិថិជនរបស់គាត់។
១០. តើអ្នកមានចំងល់អ្វី ចង់សួរពួកយើងដែរឬទេ?
សំណួរចុងក្រោយនេះហាក់ដូចជាងាយស្រួលណាស់
ដែលអ្នកគួរតែសសួរពីរបៀបរបប នៃការងារនៅក្នុងក្រុមហ៊ុនមួយនោះ
ដើម្បីបញ្ជាក់ថាអ្នកប្រាកដ៏ជាចង់ធ្វើការ ជាមួយនឹងពួកគេពិតមែន។ ឧទាហរណ៏៖
តើមានបុគ្គលិកប៉ុន្មាននាក់ធ្វើការផ្នែកជាមួយអ្នក? តើមានការហ្វឹកហ្វឹនការងារដែរឬទេ
មុនចូលជាបុគ្គលិកពេញសិទ្ធ?
ទោះបីជា គ្មានអ្វីមកអះអាងថាអ្នកនឹងជាប់ ១០០ភាគរយ
ប៉ុន្តែការត្រៀមចំលើយទុកជាមុន អោយបានច្រើនកាលណាគឺរឹតតែល្អ
ដើម្បីបង្កើនទំនុកចិត្តពេលសំភាសការងារ៕